គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ទស្សនកិច្ចរបស់ក្លឹបអ្នកជំនួញ VCL FRANCE BUSINESS CLUB នៅក្រុមហ៊ុនខនហ្វីរេល

កាលបរិច្ឆេទ: ០៧ កក្កដា ២០២២ / ម្ហូបអាហារ

កាលពីដើមខែមិថុនា គណៈប្រតិភូមកពីក្លឹបអ្នកជំនួញ VCL France Business Club ដែលមានសមាសភាពលោក ជីប តារាវុធ ជាអ្នកសម្របសម្រួល លោកតាំង ឡំប៊ែរ ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន GENIOUS លោកឡូរ៉ង់ ស្រ្តូស ប្រធានក្រុមហ៊ុន SAS OVEREDEN លោកចូ ចាន់រិទ្ធី តំណាងក្រុមហ៊ុន​ SAS OVEREDEN និងលោក ស្រី ស៊ីណាវ៉ូ ប្រធានក្លឹបអ្នកជំនួញ VCL FRANCE BUSINESS CLUB បានមកធ្វើទស្សនកិច្ចការងារនៅកម្ពុជា។

ចំណែកក្រុមហ៊ុនខនហ្វីរេលក៏បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូផងដែរនៅចោមចៅ។ បង្កើតឡើងនៅថ្ងៃទី៥ កញ្ញា ឆ្នាំ២០០៩ និងចាប់ផ្តើមសកម្មភាពនៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១០ ក្លឹបអ្នកជំនួញ Vietnam-Cambodge-Laos Business Club​​ ប្រមូលផ្តុំទៅដោយអ្នកជំនួញមកពីបីប្រទេស មានលក្ខណៈធំទូលាយ និងបង្កើតឡើងក្នុងគោលដៅផ្តល់ឱកាសឲ្យសមាជិកក្លឹបបញ្ចេញយោបល់ផ្សព្វផ្សាយរក្សាទុក និងប្រើប្រាស់ការផ្តោះប្តូរយោបល់គ្នាទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅក្នុងប្រទេសមួយ ឬប្រទេសជាច្រើន។ នៅក្នុងឯកសាររបស់ក្លឹបអ្នកជំនួញបានចែងថា ការចែកចាយផ្តោះប្តូរយោបល់គ្នាតាមរយៈក្លឹបអ្នកជំនួញ VCL-France Business Club (វៀតណាម-កម្ពុជា-ឡាវ និងបារាំង) ក្រោមរូបភាពផ្សេងៗគ្នា និងយ៉ាងសម្បូរបែប អាចមានលក្ខណៈឯករាជ្យផង និងអាស្រ័យគ្នាទៅវិញទៅមកផង ហើយក្នុងករណីខ្លះ ព័ត៌មានត្រូវបានចែករម្លែករវាងសមាជិករបស់ក្លឹប។

ក្នុងចំណោមក្រុមហ៊ុនដែលចូលរួមនៅក្នុងគណៈប្រតិភូពាណិជ្ជកម្ម គេឃើញមានក្រុមហ៊ុន GENIOUS និង SAS OVEREDEN។​ GENIOUS គឺជាក្រុមហ៊ុនឌីជីថលបារាំង បង្កើតឡើងនៅឆ្នាំ១៩៨៣​ ដោយប្រធានអគ្គនាយកក្រុមហ៊ុនបច្ចុប្បន្ន គឺលោកតាំង ឡំប៊ែរ។ មានស្នាក់ការនៅទីក្រុងប៉ារីស និងទីក្រុងរ៉ែន GENIOUS គឺជាក្រុមហ៊ុនខ្នាតមធ្យមដែលមានបុគ្គលិកទាំងអស់១៨០នាក់ និងមានប្រាក់ចំណូលប្រចាំឆ្នាំ១២លានអឺរ៉ូ។ ក្រុមហ៊ុននេះមានគំនិតច្នៃប្រឌិតរហូត និងបានផ្តល់សេវាកម្មផ្នែកអាជីវកម្មឌីជីថលដូចជា សេវាកម្ម Intégration continue (ត្រូវបានគេប្រើដើម្បីផ្ទៀងផ្ទាត់ថាការផ្លាស់ប្តូរកូដប្រភពមិនបានធ្វើឲ្យកម្មវិធីដែលបានបង្កើតថ្មីមានការអន់ថយជាងមុន) សេវាកម្ម Cloud  និងសេវាកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ចំណែកឯក្រុមហ៊ុន SAS OVEREDEN ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយលោកឡូរ៉ង់ ស្រ្តូស និងបុគ្គលិកជាន់ខ្ពស់ជាច្រើនរូបទៀត ដែលផ្តល់សេវាកម្មដល់ហាងទំនិញលក់ផ្ទាល់ និងហាងលក់តាមអនឡាញ។ អតិថិជនរបស់ក្រុមហ៊ុននេះមានដូចជា ផ្សារទំនើប LECLERC ផ្សារទំនើប CASINO ផ្សារទំនើប ALDI ផ្សារទំនើប HYPERU ផ្សារទំនើប FRANPRIX ផ្សារទំនើប INTERMARCHE ផ្សារទំនើប CARREFOUR ផ្សារទំនើប GROUPON ផ្សារទំនើប CDISCOUNT និងជាពិសេសផ្សារទំនើប COSTCO នៅបរទេស៕